ថ្នា​ក់​ដឹក​នាំ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់​ឆ្នាំង​បាន​ នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​ចែក​ជូន​គ្រួសារ​ទី​ទ័ល​នៅ​ភូមិ​ថ្នល់​តា​សែង​

  • ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក ប្រាក់ សោភ័ណ្ឌ នាយកសាខា រួមដំណើរដោយលោកស្រី អោក សុភារី អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករលាប្អៀរ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសារទីទ័លក្រជួបការលំបាក ចំនួន ១គ្រួសារ ឈ្មោះ សួង សារ៉ាត់ អាយុ ៣៦ឆ្នាំ ត្រូវជាប្ដី ប្រពន្ធឈ្មោះ លី លាង អាយុ ៣១ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ៣នាក់ រស់នៅក្នុងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    នៅក្នុងឳកាសនោះ លោក ប្រាក់ សោភ័ណ្ឌ ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា និងជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកបដោយភាពស្និតស្នាល និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។

    គ្រឿងឧបភោគបរិភោគទាំងនោះ មាន ១,សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង មានស័ង្កសី២០សន្លឹក,ថវិកា ១០០,០០០រៀល, កង់អគ្គិសនី ១គ្រឿង ( អំណោយរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈ​កម្មាធិការសាខា និងលោកជំទាវ ) ។២,អនុសាខាកាកបាទក្រហមកម្ពុជាស្រុក មាន អង្ករ ២៥គីឡូក្រាម ,មុង ១ ,ភួយ ១ ,ក្រម៉ា ១,សារុង ១ ,មី ១កេះ ,ត្រីខ ១០កំប៉ុង ,ទឹកត្រី ១យួរ និងឃីតធំ១ ។៣,អាជ្ញាធរឃុំភ្នំក្រាំង​ដីមាស មានទឹកដោះគោ ១កំប៉ុង និងសម្លៀកបំពាក់របស់ម្ដាយ និងកូនផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង