កំពង់ឆ្នាំង៖ ឆ្នាំនេះប្រជាកសិករ នៅក្នុងខេត្តកំពង់ឆ្នាំង បានសម្រេចធ្វើការដាំដុះស្រូវវស្សាបានលើសផែនការ ។ នេះបើការបញ្ជាក់ឲ្យដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញនិងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នេះ ។

លោក ងិន ហ៊ុន បានឲ្យដឹងថា ឆ្នាំនេះប្រជាកសិករនៅទូទាំងខេត្តសម្រេចធ្វើការដាំដុះស្រូវវស្សាបានចំនួន១២៧ ០៨១ហិកតា ស្មើនឹង១០៤,១៦ភាគរយ នៃផែនការ១២២ ០០០ហិកតា ។
ក្នុងនោះស្រូវស្រាលបានចំនួន១៨ ៣៩១ហិកតា ស្រូវកណ្តាលបានចំនួន៦១ ២៥៧ហិកតា ស្រូវធ្ងន់បានចំនួន៤៧ ៤៣៣ហិកតា ។ ហើយនៅឆ្នាំនេះដែរកសិករ ធ្វើការដាំដុះបានលឿនជាងឆ្នាំមុន ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថា ផ្ទៃដីដែលកសិករដាំដុះបាន គឺស្រូវពង្រោះ ច្រើនជាផ្ទៃដីស្រូវសន្ទូង ។ ពីព្រោះការធ្វើស្រូវពង្រោះងាយស្រួល មិនប្រើកម្លាំងពលកម្មច្រើននិង ទទួលបានទិន្នផលដូចស្រូវសន្ទូងដែរ។ ដោយសារបច្ចុប្បន្ននេះកសិករមានបច្ចេកទេសក្នុងការដាំដុះ គួបផ្សំនឹងការប្រើប្រាស់ជីផងដែរ ៕