កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន៣០នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។
អ្នកវិជ្ជមានកូវិដ.១៩ខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ នៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ និង នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន កំពង់លែង ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ៦៥៧នាក់ ស្រីចំនួន៤៦៣នាក់,ព្យាបាលជាសះស្បើយចំនួន៣៨៨នាក់ , ស្រីចំនួន២៨៩នាក់ , ស្លាប់ចំនួន១៤នាក់ស្រី៨នាក់ និង កំពុងសម្រាកព្យាបាល ចំនួន២៥៥នាក់ ស្រីចំនួន១៦៦នាក់ ៕

