ពិ​ធី​ប្រ​កាស​ចូល​កាន់​មុខ​តំ​ណែង​អ​ភិ​បាល​និ​ង​ អ​ភិ​បាល​រង​ នៃ​​គណៈ​អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំ៖ រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំពិធីប្រកាសតែងតាំង អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង និង សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

    ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល និង គណអភិបាលខេត្ត លោកស្រីជាអភិបាលក្រុង ស្រុក និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។

    យោងតាមព្រះរាជក្រឹត្យត្រូវបានត្រាស់បង្គាប់តែងតាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ជាអភិបាល នៃគណអភិបាលខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រូវបានតែងតាំង លោក នៃ ចារី ជាអភិបាលរង នៃគណអភិបាលខេត្តកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង