កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ដំណើរការសំណេរ និងស្ថានភាពទូទៅនៃការប្រឡងសញ្ញាបត្រមធ្យម
សិក្សាទុតិយភូមិ នៅគ្រប់មណ្ឌលទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតាមតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវនិងយកចិត្តទុកដាក់ខ្ពស់ ។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងហ្វេសបុកផេកផ្លូវការ របស់ឯកឧត្តម នៅវេលាថ្ងៃត្រង់ទី២៩ ខែសីហា ឆ្នាំ២០២៥ន។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ សីហានេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបើកវិញ្ញាសា និងពិនិត្យស្ថានភាពទូទៅ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តកំពង់ឆ្នាំងផងដែរ ៕











