លោក​ ខឹម​ ចាន់​នឿន​ នា​យក​រង​រដ្ឋ​បាល​សា​លា​ខេត្ត​កំ​ពង់​ឆ្នាំង​ នាំ​យក​ថ​វិ​កា​របស់​ឯក​ឧត្តម​ ឈួរ ច័ន្ទ​ឌឿន​ អ​ភិ​បាល​ខេត្ត​ ចូល​​រួម​បុណ្យ​សព​ និង​ចូល​រួម​រំ​លែក​ទុក្ខ​ដល់​គ្រួ​សារ​សព​លោក​ លឹម​ បូ​ផា​

  • កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចាត់ឲ្យលោកខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នាំយកថវិកាចំនួន ១,០០០,០០០៛(មួយលានរៀល) ចូលរួមបុណ្យសព និង ចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកលឹម បូផា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាលស្រុករលាប្អៀរ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    លោកកែវ សេងសុចន្តា ប្រធានការិយាល័យវិទ្យុ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ត្រូវជាភរិយាសពលោកលឹម បូផា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលបានចូលរួមរំលែកទុក្ខជាគ្រួសារលោកស្រីបន្តបន្ទាប់។

    លោកស្រីកែវ សេងសុចន្តា សូមបួងសួងគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជួបប្រទះនូវពុទ្ធពរ ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង