អាជ្ញា​ធរ​ខេត្តគ្រោង​នឹង​បំផ្លាញ​ចោល​ស្រា​ ស ស្រា​ថ្នាំ ​មេស្រា​ ៣៨៩៥លីត្រ​ និង​ ៥៣២កាន​ បន្ទាប់​ពី​ផ្ទុះ​ករណី​ពុល​ស្រា​ស្លាប់​និង​អាការៈ​ធ្ងន់​​ស្រាល​នៅ​ស្រុក​ទឹកផុស​

  • កំពង់ឆ្នាំង ស្រាស ស្រាថ្នាំ មេស្រា៣៨៩៥លីត្រ និង ៥៣២កាន ដែលអាជ្ញាធរនិងសមត្ថកិច្ចប្រមូលបាននៅទូទាំងខេត្តក្រោយពេលដែលផ្ទុះករណីពុលស្រាបង្ករឲ្យមនុស្សស្លាប់ និង មានអាការៈពុល ធ្ងន់និងស្រាលនោះ អាជ្ញាធរគ្រោងនឹងបំផ្លាញចោលនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ នៅភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

    គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២០ នៅស្រុកទឹកផុស មានករណីពុលស្រាស បង្ករឲ្យមនុស្សស្លាប់៨នាក់ និង មានអាការៈពុលធ្ងន់និងស្រាល ជាង១០០នាក់ បានដឹកមមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

    ក្រោយពីមានករណីនេះកើតឡើង អាជ្ញាធរខេត្ត និង ស្ថាប័នជំនាញបានដាក់វិធានការប្រមូលស្រាស ស្រាថ្នាំ ពីកន្លែងផលិត និងលក់បាន ស្រាសចំនួន៣៨៩៥លីត្រ  ស្រាសច្រកស្រេចមានចំនួន ៥៣២កាន មេស្រាស៧៥លីត្រ មេតំបែ១កញ្ចប់ មេស្រាកាច់រួចកន្លះលីត្រ ស្រាច្រកដបទឹកសុទ្ធ៥៩ដប ស្រាច្រកកែវជ័រចនួន៨០កែវជ័រនិង មេកាច់ស្រាចំនួន២១ខាប់

    ចំពោះស្រាដែលប្រជាពលរដ្ឋផឹកនេះត្រូវបានស្ថាប័នជំនាញបញ្ជាក់ថា មានមេតាណុលកម្រិតខ្ពស់

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង