រដ្ឋ​បាល​ខេត្ត​កំ​ព​ង់​ឆ្នាំង​ប្រា​រព្ធ​ពិធី​បុណ្យ​ចំរើន​ព្រះ​ជន្ម​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​ សី​ហ​មុ​នី​ ក្នុង​គម្រប់​ព្រះ​ជន្ម​៦៨​​ យាង​ចូល​៦៩​ព្រះ​វស្សា​​

  • កំពង់ឆ្នាំង ៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៨ យាងចូល៦៩ព្រះវស្សា។ ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង ថ្នាក់ដឹកនំាមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។

    វិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៨យាងចូល៦៩ព្រះវស្សា បានប្រារព្វធ្វើតាមលំដាប់លំដោយ តាមក្បួនខ្នាតនៃព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសិរីធម្មញាណសុខថាន ព្រះមេគណខេត្ត សូត្រជយន្តោ ថ្វាយព្រះពរសិរីសួរស្តី ថ្វាយដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអានសារថ្វាយព្រះពរ ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មវស្សា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះជន្មគម្រប់៦៨ យាងចូល៦៩ព្រះវស្សា ទូលព្រះបង្គំខ្ញុំ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្សនិងថ្លៃថ្លាបំផុត នៃការប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ។

    ក្នុងពិធីដ៏ឧត្តុងឧត្តមនិងមហាថ្លៃថ្លានេះ ទូលព្រះបង្គំខ្ញុំទាំងអស់គ្នា សូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថទាំងទ្វេរបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រសិទ្ធពរ បីបាច់រក្សា និង អភិបាលរក្សាព្រះអង្គជាទីគោរពនិងសក្ការៈសូមព្រះអង្គមានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ក្នុងព្រះនាមព្រះមហាក្សត្រជាតិខ្មែរជានិច្ចនិរន្តរ៍តទៅ។

    នៅក្នុងឱកាសនោះផងដែរឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានថ្វាយកន្រ្តកផ្កាដើម្បីព្រះពជ័យសិរីមង្គលដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង បានរាប់បាតប្រគេនព្រះសង្ឃ ផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង