ត្រីចាប់ផ្តើមត្រូវ ! នៅឆ្នាំនេះត្រីទន្លេសាបសម្បូហើយធំៗជាងឆ្នាំមុន

  • កំពង់ឆ្នាំង ៖ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ត្រីចាប់ផ្តើមត្រូវ ប្រជានេសាទចាប់ត្រីបានច្រើន ធ្វើឱ្យតម្លៃត្រីនៅតាមផ្សារនានា ក្នុងខេត្តកំពង់ឆ្នាំង មានការធ្លាក់ចុះ ។ហើយនៅឆ្នាំនេះត្រីសម្បូ និងធំៗជាងឆ្នាំមុន ។

    photo_2026-11-22_14-48-31.jpg

    លោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅខ្នើតទី១នេះ ត្រីចាប់ផ្តើមត្រូវនៅថ្ងៃ៨កើត ខែកក្តិក ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ នៅឆ្នាំនេះត្រីសម្បូ ហើយធំៗជាងឆ្នាំមុន ដែលភាគច្រើនគឺត្រីច្រកែង និងត្រីឆ្កោក ។លោកបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកនៅមិនទាន់ត្រូវច្រើននៅឡើយទេ ។

    DSCF0607.jpg

    លោក តាត សីហាក់ បានឱ្យដឹងទៀតថា នៅពេលដែលត្រីសម្បូ តម្លៃត្រីក៏ធ្លាក់ចុះដែរ ។នៅថ្ងៃទ២២ វិច្ឆិកានេះ ត្រីឆ្កោកប្រភេទលេខ១ តម្លៃ ១៨ ០០០ រៀល ក្នុង១គីឡូក្រាម ,ត្រីកេះ ២៥ ០០០រៀល ក្នុង១គីឡូក្រាម ,ត្រីក្លាំងហាយ ១៣ ០០០រៀល ក្នុង១គីឡូក្រាម ,ត្រីក្រពាត់ ១៥ ០០០រៀល ក្នុង១គីក្រាម ,ត្រីរ៉ស់ ៦ ០០០រៀល ក្នុង១គីឡូក្រាម ,ត្រីឌៀប ៦ ០០០រៀល ក្នុង១គីឡូក្រាម ,ត្រីព្រួល ២០ ០០០រៀល ក្នុង១គីឡូក្រាម ,ត្រីគ្រំ ២៥ ០០០រៀល ក្នុង១គីឡូក្រាម ,ត្រីច្រកែង ៣ ៥០០រៀល ក្នុង១គីឡូក្រាម និងត្រីឆ្ពិន ៣ ៥០០រៀល ក្នុង១គីឡូក្រាម ៕

    IMG_2397.jpg
    IMG_2407.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង