កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង ចុះធ្វើរដ្ឋបាល និងពិនិត្យសង្វាក់ផលិតកម្ម នៅតាមរោងក្នុងស្រុកសាមគ្គីមានជ័យ

  • កំពង់ឆ្នាំង ៖លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះ ចុះធ្វើរដ្ឋបាល និងពិនិត្យមើលសង្វាក់ផលិតកម្មនៅតាមបណ្តារោងចក្រ ដែលមានជនបរទេសស្នាក់នៅ និងធ្វើការ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

    សូមបញ្ជាក់ថា កម្លាំងចម្រុះបានពិនិត្យអគារស្នាក់នៅរបស់ជនបរទេស ចំនួន ២អគារ ស្មើនឹង១០០បន្ទប់ មានអ្នកស្នាក់នៅចំនួន៦៧នាក់ ជាជនជាតិ​ចិន ស្មើនឹង៦០បន្ទប់ និង៤០បន្ទប់ទៀតមិនមានការស្នាក់នៅឡើយ ។ ជាមួយគ្នានេះកម្លាំងចម្រុះ បានពិនិត្យរដ្ឋបាលរោងចក្រ ចំនួន១០ ដែលកំពុងដំណើរការជាធម្មតា និងមិនមានអ្វីគួរឲ្យកត់សម្លាល់ឡើយ ៕អត្ថបទ ហឹង ចូច /រូបថត សន គន្ធនិវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង