ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន​ផ្តល់​ផ្ទះ​សំណាញ់​ និង​ជួយ​បណ្តុះ​បណ្តាល​បច្ចេក​វិទ្យា​កសិកម្ម​ទំនើប​ ដល់​កសិករ​ ក្នុង​ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖គម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាកសិកម្មទំនើប ខេត្តក្វាងស៊ី ប្រទសចិន បានផ្តល់ផ្ទះសំណាញ់ និងសម្ភារៈផ្សេងៗជាច្រើនទៀត ដល់ប្រជាកសិករ នៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    ពិធីចុះហត្ថលេខាប្រគល់ទទួល ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥រវាងលោក វៃ លាំង (Wei Liang) ទីប្រឹក្សាស្ថានទូតចិន ប្រចាំនៅកម្ពុជា លោកស្រី យ៉ាង ម៉ី (Yang Mei) អនុប្រធានមជ្ឈមណ្ឌលវិនិយោគបរទេស នៃជនបទខេត្តក្វាងស៊ី និងលោក ព្រំ សុម៉ានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គម្រោងនេះមានទីតាំង ស្ថិតក្នុងភូមិអូរតាសេក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយអនុវត្តលើផ្ទៃដី១ហិកតា និងមានរយះពេល២ឆ្នាំ ។ គម្រោងនេះមានគោដៅបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ ដល់ប្រជាកសិករ នៅក្នុងភូមិអូរតាសេក និងភូមិឈើត្រាច ឃុំគោកបន្ទាយដើម្បីបង្កើនផលិតភាព និងប្រាក់ចំណូលក្នុងគ្រួសារ។

    លោក ប្រធានមន្ទីរ បានឲ្យដឹងទៀតថា ចំពោះជំនាញដែលត្រូវបណ្តុះបណ្តាលរួមមាន បច្ចេកទេសដាំបន្លែក្នុងផ្ទះសំណាញ់ ការជ្រើរើសពូជ ការគ្រប់គ្រងសត្វល្អិត និងជម្ងឺ ការរក្សាគុណភាពដី ការផលិតជីកំប៉ុស្តិ ការអនុវត្តកសិកម្មល្អ និងផែនការទីផ្សារ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង