ប៉ូលីស​ចរាចរណ៍​ខេត្ត​កំពង់​ឆ្នាំង​ ហៅ​អ្នក​បើក​ឡាន​​ធំ​​ម្នាក់​មក​ដុះ​ក្អែល​ក្រោយ​ពី​បើក​ប​រ​ចូល​គន្លង​ផ្លូវ​គេ​ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​គេ​ទៀត​

  • កំពង់ឆ្នាំង ៖ ប៉ូលីសចរាចរណ៍ខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវ និងកោះហៅអ្នកបើកបររថយន្តធំម្នាក់មកដុសក្អែល ក្រោយពីបុរសម្នាក់នេះ បើកបរបញ្ច្រាស់រង្វង់មូល ចូលមកក្នុងគន្លងគេហើយ ថែមទាំងជេប្រមាថគេទៀត ។

    មន្ត្រីប៉ូលីសចរាចរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នៅត្រង់ចំណុចគីឡូម៉ែត្រលេខ ៨៣-៨៤ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ( ចំណុចរង្វង់មូលក្អម ) មានអ្នកបើកឡានធំម្នាក់ បានបើកចូលគន្លងផ្លូវគេ ដោយមិនបើកវាងតាមរង្វង់មូលឡើយ ហើយថែមទាំងជេរប្រមាថគេទៀត។

    ក្រោយពីគ្លីបវីដេអូ អ្នកបើកឡានធំ បំពានច្បាប់នេះ ត្រូវបានគេនង្ហោះចែកចាយតាមបណ្តាញសង្គម លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្តដែលល្មើសខាងលើ។

    មន្ត្រីប៉ូលីសខាងលើបានឲ្យដឹងទៀតថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ការិយាល័យជំនាញ បានស្រាវជ្រាវឃើញ និងកោះហៅអ្នកបើកបរឡានធំ ឈ្មោះ ឈង់ ឆក អាយុ ៣៩ឆ្នាំ មកកាន់ការិយាល័យជំនាញ ដើម្បីទទួលការអប់រំណែនាំអំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុវត្តចំណាត់ការនៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច ។ដែលក្នុងនោះតម្រូវឲ្យឈ្មោះ ឈង់ ឆក ធ្វើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់អំពើល្មើសច្បាប់ចាប់ពីថ្ងៃនេះតទៅ ។ បង់ប្រាក់ពិន័យអន្តរការណ៍ តាមច្បាប់កំណត់ល្មើស បើកបរបញ្ច្រាស់ទិស សរុបទឹកប្រាក់ចំនួន ៣០០ ០០០ រៀល ។និងថតឃ្លីបវីដេអូសុំទោសជាសធារណៈនូវអំពើល្មើសរបស់ខ្លួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង