កំពង់ឆ្នាំង៖ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿ.ងញៀ.ន នៅឆ្នាំនេះខេត្តកំពង់ឆ្នាំង នឹងធ្វើការដុតបំផ្លាញចោលគ្រឿងញៀនជាង៤តោន ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពងឆ្នាំង ។
លោក ហ៊ុល វាសនា បានឲ្យដឹងថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿ.ងញៀ.ននៅឆ្នាំនេះ ខេត្តកំពង់ឆ្នាំង នឹងប្រារព្វធ្វើនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ នៅក្នុងពិធីនេះដែរនឹងធ្វើការដុតបំផ្លាញចោលនូវគ្រឿងញៀនជាង៤តោន ដែលកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្រាបបាននាពេលកន្លងមក ៕











