ឯក​ឧត្តម​ អ៊ុក​ កំពូល​ ជួប​ពិភាក្សា​ជា​មួយ​ក្រុម​ការងារ​មន្ទីរ​ព័ត៌មាន​និង​ពិនិត្យ​​មើល​ទីតាំង​ ត្រៀម​រៀប​ចំ​ប្រឡង​សំនៀង​ជន​​ពិការ​កម្ពុជា​ពាន​រង្វាន់​​​​ សម្តេច​តេជោ​ ហ៊ុន សែន ​លើក​ទី២ ​

  • កំពង់ឆ្នាំង ៖ ក្រុមការងាររៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ ដឹកនាំដោយ ឯកឧត្តម អ៊ុក កំពូល នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមការងាររបស់មន្ទីរព័តមានខេត្តកំពង់ឆ្នាំង ត្រៀមរៀមចំការប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ វគ្គជម្រុះថ្នាក់ខេត្តនៅខេត្តកំពង់ឆ្នាំង ។

    លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កន្លងមកនេះក្រុមកងាររបស់មន្ទីរ បានដំណើរការផ្សព្វផ្សាយ ជូនដំណឹង ស្តីពី កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ មានវិទ្យុ ទូរទស្សន៍ និង បណ្តាញសង្គមផងដែរ ។ ក្រៅពីនេះក្រុមកងារបានចុះទៅតាមបណ្តាលស្រុកនិងនីមួយៗ ដើម្បីចងបដាផ្សព្វផ្សាយ ធ្វើយ៉ាងណាង ឱ្យដំណឹង​នេះ បានដឹងដល់ បងប្អូនជនមានពិការភាព ដែលមានទេព្យកោសល្យ មានឱកាសចូលរួមប្រឡង ក្នុងកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ នេះ ។

    លោក អនុប្រធានមន្ទីរ បានឲ្យដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំង ចាប់តាំងពីដើមខែកក្កដា រហូតមកដល់ពេលនេះ ពាក្យប្រឡងត្រូវបានចែកជូនដល់​ជនមានពិការភាព បានចំនួន៩៨ច្បាប់ហើយ នឹង កំពុងបន្ត ចែកជូនជាបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃទី៣១ សីហា ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុក កំពូល បានសំដែងនូវការកោតសរសើរចំពោះក្រុមការងារ របស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលបានសហការគ្នារៀបចំចាត់ចែង ឱ្យដំណើរការវគ្គដំបូងនេះបានប្រព្រឹត្តិទៅដោយរលូន ទាំងការចែកពាក្យ ការផ្សព្វផ្សាយជូនដំណឹង គឺបានឆាប់រហ័ស ។

    ឯកឧត្តម បានបញ្ជាក់ទៀតថា នៅក្នុងដំណាក់កាលបន្តទៀត ក្រុមការងារត្រូវរួមសហការជាមួយ និង អាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំការប្រឡងវគ្គជម្រុះនៅថ្នាក់ខេត្ត នាពេលខាងមុខដោយគិតគូឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍នេះ ដំណើរការទៅបានល្អប្រសើរ ។

    ក្នុងឱការនោះក្រុមការងារបានអញ្ជើញទៅពិនិត្យមើលទីតាំងសួនសម្តេចចៅហ្វាវាំង គង់ សំអុល ដែលក្រុមការងារគ្រោង រៀបចំដំណើរការប្រឡងថ្នាក់ខេត្ត នាពេលខាងមុខឆាប់ៗនេះ ។

    កម្មវិធីប្រឡងសំនៀង ជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកទី២នេះធ្វើឡើង ក្រោមពាក្យស្លោក “ អរគុណសន្ដិភាព នាំមកនូវក្ដីសង្ឃឹម ” ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង