កំពង់ឆ្នាំង ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២ កម្លាំងរបស់ខណ្ឌ រដ្ឋបាលជលផលកំពង់ឆ្នាំង សហការ ជាមួយ គណះៈបញ្ជាការ ឯកភាព ស្រុក រលាប្អៀរ និង ស្រុក បរិបូរណ៍ ចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចកោះទន្លា អូរច្រវ៉ាក់ និង ចំណុចកោះកែវ ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងចម្រុះបានរុះរើបំផ្លាញចោល របាំងសាច់អួនចំនួន១៨កន្លែង ប្រវែង៩៥០ម៉ែត្រលូសាច់អួនចំនួន ២០មាត់ ,របាំងស្បៃមុងចំនួន៣កន្លែងប្រវែង១៥០ ម៉ែត្រ លូស្បៃមុងចំនួន៤មាត់ បង្គោលចំនួន៧០០ដើម និង ចាក់លែងត្រីចម្រុះចំនួន៤០គីឡូក្រាម ។











