ផ្ទុះ​កំ​ប៉ុង​ហ្គាស​ពេល​ដាំ​បាយ​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​៩​ខ្នង​ នៅ​ស្រុក​ជល​គិរី ​

  • កំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង ត្រូវបានអគ្គិភ័យឆេះសន្ធោសន្ធៅ បន្ទាប់ពីផ្ទុះកំប៉ុងហ្គាស ពេលកំពុងដាំបាយ ។ ហេតុការណ៍ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះនេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅ ភូមិកំពុងបាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

    សមត្ថិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋឈ្មោះ ហង់ ហាន បាន ដាក់ដាំបាយ នឹងចង្រ្កាន្តហ្គាស់ ពេលដែលកំពុងដាំក៏ស្រាប់តែផ្ទុះកំប៉ុងហ្គាសខ្ទាតចេញពីចង្រ្កាន្តបណ្តាលឱ្យឆាបឆេះសន្ធោសន្ធៅតែម្តង ។ ភ្លាមៗនោះមានរថន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកជលគិរី បានចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ដោយបានបាញ់ទឹកពន្លត់អស់១០រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។

    សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យនេះ បានឆេះបំផ្លាញទ្រព្យសម្បត្តិនិង ផ្ទះប្រជាពលរដ្ឋអស់ចំនួន៩ខ្នង ក្នុង៦ខ្នង ត្រូវឆេះខូចខាតទាំងស្រុង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង