បញ្ជា​ការដ្ឋាន​កាំភ្លើងធំ កងទ័ព​​ជើងគោក​ បានរៀប​ចំ​​ពិធីសំណេះ​សំណាល និងបំ​ពាក់ឋា​ន​ន្តរសក្តិ ជូនយោធិន​​​ចូលសោ​​ធន​និវត្តន៍

  • កំពង់ឆ្នាំង៖​ ពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនចូលសោធននិវត្តន៍​ ត្រូវផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិ​ឆ្នាំ​២០២១ ធ្វេីឡេីងក្រោមអធិបតីភាព​ ឧត្តមសេនីយ៍ឯក​ ពៅ សុខា មេបញ្ជាការរងកងទ័ពជេីងគោក​ មេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ នាព្រឹកថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ២០២១​ នៅទីបញ្ជាការកាំភ្លើងធំ ខេត្តកំពង់ឆ្នាំង។
    ឧត្តមសេនីយ៍ឯក​ ពៅ សុខា បានមានប្រសាសន៍ថា ពលិកម្មប្រកបដោយវីរភាពស្មារតីស្នេហាជាតិរបស់យោធិនចូលនិវត្តន៍ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ។
    ឯកឧត្តម បានបន្តថា ទោះបីពេលនេះអស់លោក លោកស្រី ត្រូវដាក់ឲ្យចូលនិវត្តន៍ និងផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទក៏ពិតមែន តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ នៅតែបន្តយកចិត្តឮទុកដាក់​ ចំពោះសុខទុក្ខបងប្អូន និងក្តីស្រឡាញ់រាប់អានជាអតីតយុទ្ធមិត្ត តាមរយៈការរៀបចំឱ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ច។
    ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក​ ពៅ សុខា ក៏បានផ្តាំផ្ញើដល់និវត្តជន និងយោធិនពិការទាំងអស់ ឲ្យបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុ​ភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ព្រមទាំងចូលរួមការពារសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែរីកចម្រើន៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង