ក្រុមបាល់ទាត់សិស្សមធ្យមសិក្សារបស់ស្រុកបរិបូណ៍ បានក្លាយជាម្ចាស់ជើងឯក ក្នុងក្របខណ្ឌប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សានៅទូទាំងខេត្តកំពង់ឆ្នាំង ឆ្នាំ២០២០ ក្រោយយកឈ្នះក្រុមបាល់ទាត់សិស្សមធ្យមសិក្សាស្រុកកំពង់លែង ក្នុងលទ្ធផល ១ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ។
គួរបញ្ជាក់ថា ក្នុងក្របខណ្ឌប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សានៅទូទាំងខេត្តកំពង់ឆ្នាំង សម្រាប់ស្រុកបរិបូណ៌ ក៏ធ្លាប់ជាម្ចាស់ជើងឯកនៅឆ្នាំ២០១៦ផងដែរ៕