ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង ប្រមូលផលស្រូវស្រាលបានជិត២ម៉ឺនហិកតាហើយ ជាមួយនឹងតម្លៃខ្ពស់ជាងឆ្នាំមុន

  • កំពង់ឆ្នាំង ៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង ប្រមូលផលស្រូវស្រាលបានជិត២ម៉ឺនហិកតាហើយ ជាមួយនឹងតម្លៃខ្ពស់ជាងឆ្នាំមុន ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង។លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឆ្នាំនេះខេត្តកំពង់ឆ្នាំង សម្រេចធ្វើការដាំដុះស្រូវវស្សាបានចំនួន១៣០ ៣០៥ហិកតា ក្នុងនោះស្រូវស្រាលធ្វើបានចំនួន១៨ ៤១១ហិកតា។ គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រជាកសិករប្រមូលផលបានចំនួន១៨ ១៧១ ហិកតាហើយ ដោយទទួលបានទិន្នផលមធ្យម ៤,០៧តោន ក្នុង១ហិកតា ។លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ចំពោះតម្លៃស្រូវនៅក្នុងសប្តាហ៍នេះ សម្រាប់ស្រូវចម្រុះស្ងួត១ ២៥០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២០ចំនួន១៥០រៀល ក្នុង១គីឡូក្រាម, ស្រូវក្រអូបស្ងួតតម្លៃ១ ៤១០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២០ ចំនួន១១០រៀល ក្នុង១គីឡូក្រាម ។

    លោកងិន ហ៊ុន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានជ្រុញឲ្យកសិករបង្កើនការចិញ្ចឹមសត្វនិងដាំដំណាំរួមផ្សំ ព្រមទាំងបន្លែបង្ការផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពក្នុងគ្រួសារ ដោយមន្ទីរបានផ្តល់ពូជនិងជួយបណ្តុះបណ្តាលអំពីបច្ចេកទេស ក្នុងការដាំដុះផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង