អ្នក​កំ​ពង់​ឆ្នាំង​សូម​ប្រុង​ប្រ​យ័ត្ន ​! ថ្ងៃ​នេះ​រក​ឃើញ​អ្នក​វិជ្ជ​មាន​កូ​វិដ​១៩​ ចំ​នួន​៤៨​នាក់​ ក្នុង​នោះ​De​lta​ ១៧នា​ក់​

  • កំពង់ឆ្នាំង ៖ អត្រាឆ្លងកូវិដ១៩ ក្នុងខេត្តកំពង់ឆ្នាំង នៅមិនទាន់ធូរស្រាលនៅឡើយទេ ថ្ងៃនេះរកឃើញមនុស្សចំនួន៤៨នាក់ទៀតឆ្លងកូវិដ១៩ ក្នុងនោះប្រភេទបំប្លែងថ្មីDelta ចំនួន១៧នាក់ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ។

    ក្នុងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មី ទាំង៤៨នាក់នេះ ជាអ្នកបើកឡានដឹកដី អាជីវករ កម្មករ កសិករ ពលករ បុគ្គលិកអានកូ គ្រូបង្រៀន សិស្ស និង មន្ត្រីនគរបាល ។

    រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន ៣ ០២៨នាក់ ប្រភេទDeltaចំនួន៤២នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៦៤០នាក់ ស្លាប់ចំនួន៩២នាក់ និង កំពុងសម្រាកព្យាបាលចំនួន២៩៦នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង