ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល នាំ​​យកអង្ក​​រ​ចំនួន ២តោ​ន ជូន​រដ្ឋ​បាល​ឃុំស្វាយ​ សម្រាប់​ត្រៀម​បម្រុងទុកចែកជូនដល់ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ចត្តា​ឡីស័​ក្ត​​​

  • កំពង់ឆ្នាំង៖​ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ​ស្រុក​សាមគ្គី​មាន​​ជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំស្វាយ ព្រមទាំងក្រុមការងារ បាននាំយកនូវអង្ករចំនួន ២តោន ជូន​រដ្ឋបា​ល​ឃុំស្វាយ សម្រាប់ត្រៀមបម្រុងទុកចែកជូនដល់ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្ត ពាក់ពន្ធ័នឹងជំងឺកូវីដ-១៩ នៅក្នុងឃុំស្វាយ ស្រុក​​សាម​គ្គីមាន​ជ័យ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានណែនាំដល់រដ្ឋបាលឃុំស្វាយ ត្រូវបន្តធ្វេីការផ្សព្វផ្សាយនូវសារអប់រំ និងវិធានការ​សុខាភិ​បាល​​​នានា រួមទាំងវិធានការ ៣ការពារ និង៣កុំ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ដោយឡែក ឃុំស្វាយ ក៏បានរៀបចំទីតាំងធ្វើចត្តាឡីស័ក្តចំនួន២កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែល​បាន​ត្រឡប់​ពីចំណាក​ស្រុក​។សូមបញ្ជាក់ផងដែរថា អង្ករចំនួន ២តោន (២ ០០០គីឡូក្រាម)នេះ មានការចូលពី ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ១ ៥០០គីឡូក្រាម ឯកឧត្តម អ៊ុក ប្រជា ២០០គីឡូក្រាម ឯកឧត្តម ស្រី សុទ្ធា ២០០គីឡូក្រាម និងលោក ស៊ឺ ម៉ូរ៉ាណាល់ ១០០គីឡូក្រាម។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង