រដ្ឋបាលខេត្តកំពង់ឆ្នាំង អនុញ្ញាតឱ្យបើកដំណើរការឡើងវិញផ្សាររមាស ក្នុងភូមិសាស្ត្រភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១២ ខែសីហា តទៅ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមឱ្យប្រជាពលរដ្ឋ និងម្ចាស់តូបលក់ដូរទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាលគឺ “៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន។
គួរបញ្ជាក់ថា ផ្សាររមាសក្នុងភូមិសាស្ត្រភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសបិទជាបណ្តោះអាសន្ន កាលពីពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។
ការបិទជាបណ្តោះអាសន្ននេះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់បានចេញ-ចូល ផ្សាររមាស។










