បទ​ល្មើស​របាំង​សាច់​អួន​១៩​កន្លែង​ និង​របាំង​ស្បៃ​មុង​៧​កន្លែង​ ត្រូវ​កម្លាំង​ចម្រុះ​បង្រ្កា​ប​​ និង​រុះ​រើ​បំផ្លាញ​ចោល​

កំពង់ឆ្នាំង ៖កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកលី ឡា ជានាយខណ្ឌ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះបានចុះល្បាតតាមដងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកបរិបូរណ៍ ស្រុកកំពង់លែង និងស្រុកជលគិរី ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ។

លោក លី ឡា បានឲ្យថឹងថា កម្លាំងបានចែកចេញជា៣ក្រុម ដែលក្រុមទី១ មានកម្លាំងផ្នែករដ្ឋបាកជលផលកំពង់ប្រាសាទ រួមជាមួយសង្កាត់រដ្ឋបាលជល​ផលជលគិរី សរុប៨នាក់មធ្យោបាយទូកស្មាច់ ២គ្រឿង បានចុះប្រតិបត្តិការនៅចំណុចបឹងបករាម ក្បាលប្រាំង តានាន់ បាក់អង្រុត និងបាតមៀ ស្ថិតក្នុងភូមិសាស្ត្រ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី។ក្រុមទី២ មានកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់លែង សរុប៨នាក់ មធ្យោបាយ បាឡា១គ្រឿង​ បានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រ ឃុំប្រឡាយមាស និងឃុំផ្លូទូក ត្រង់ចំណុចវាលភក់ និង ព្រែកឡាប់កុក។ក្រុមទី៣ មានកម្លាំងសង្កាត់រដ្ឋបាលជលផល
បរិបូណ៌ សហការជាមួយមន្ត្រីបរិស្ថានឆ្នុកទ្រូ កម្លាំងសរុប៥នាក់ មធ្យោបាយទូកស្មាច់២គ្រឿង បានចុះប្រតិបត្តិការនៅចំណុចកោះត្រែង កំពង់អួរ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌។

លោក លី ឡា បានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការណ៍នេះ បានប្រទះឃើញបទល្មើសនេសាទរបាំងស្បៃមុង និងរបាំងសាច់អួន ហើយបានឯកភាពគ្នារុះរើ និងបំផ្លាញចោលនៅនឹងកន្លែងតែម្តង ក្នុងនោះរុះរេី របាំងសាច់អួនចំនួន១៩កន្លែង ប្រវែង៩០០ម៉ែត្រ លបលូ២៤គ្រឿង បង្គោល ៥៥០ដេីម ។ រុះរេី និងបំផ្លាញចោលនៅហ្នឹងកន្លែង របាំស្បៃមុងចំនួន៧កន្លែង ប្រវែង២៥០ម លូស្បៃមុង ៧គ្រឿង បង្គោល១២០ដេីម និងចាក់លែងកូនត្រីប្រមាណ៦០គីឡូ
ក្រាមទៅក្នុងដែនទឹកធម្មជាតិវិញ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង