ទឹកទំនប់អន្លង់ជ្រៃនៅស្រុកសាមគ្គីមានជ័យ ហក់ឡើងជិត​ដល់កម្រិតប្រកាស​អាសន្ន អាជ្ញាធរប្រកាសឲ្យ​ពលរដ្ឋបង្កើន​ការប្រុង​ប្រយ័ត្ន

  • រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា តាមរបាយការណ៍របស់រដ្ឋបាលឃុំឈានឡើង ឃុំស្វាយ និងឃុំស្វាយជុក ស្រុកសាមគ្គី​មានជ័យ​ ខេត្តកំពង់ឆ្នាំង​នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពទឹកទំនប់អន្លង់​ជ្រៃមាន​សភាព​ឡើងខ្លាំង កម្រិតទឹក​បាន​ឡើង​ដល់​កម្ពស់ ៣,៤០ម៉ែត្រ នៅសល់តែ១តឹកទៀតនឹង​ដល់កម្រិត​ត្រូវប្រកាសអាសន្ន ហើយទ្វារទឹកមានចំនួន ៦ទ្វារ ឥឡូវបើកអស់ ៥​ទ្វារ ទឹកនៅ​តែមាន​សភាពឡើងបន្ថែមទៀត និងស្ថានភាពទឹកនៅទំនប់តាវ៉ាយទឹកឡើងខ្ពស់ខ្លាំងហៀ​ត្រចៀកទំនប់ខាងត្បូង ទ្វារ​​ទឹក​ធំ​ត្រូវ​បើកចំនួន ១ទ្វារ ដោយសារតែស្ថានភាពទឹកភ្លៀងចេះ​បន្តធ្លាក់ច្រើនជាលំដាប់។

    រដ្ឋបាលស្រុកសាមគ្គីមានជ័យ ប្រកាសឲ្យ​ប្រជាពលរដ្ឋបង្កើន​ការប្រុងប្រយ័ត្ន ជាពិសេស​មនុស្ស សត្វ ផ្ទះសម្បែង និងត្រៀមបង្ការ​ការ​ពារ​គ្រោះ​មហន្តរាយ​​ដែលអាចកើតមាន​ជាយថាហេតុ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង