សម​ត្ថ​កិច្ច​ឃាត់​ខ្លួ​ន​យុវ​ជន​ម្នាក់​ ​ពី​បទ​រួម​ភេទ​ជា​មួយ​អ​និ​តិ​ជន​

  • កំពង់ឆ្នាំង៖ យុវជនជាជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទរួមភេទជាមួយអនិតិជន ។

    ជនសង្ស័យឈ្មោះ យឿន សាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្ន នៅភូមិត្បែងខ្ពស់ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ រីឯជនរងគ្រោះឈ្មោះព ធ រភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។

    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនរូបនេះបានរួមភេទជាមួយជនរងគ្រោះជាអនិតិជន ចំនួន៣ដង ជាបន្តបន្ទាប់ រហូត ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ទើបម្តាយរបស់ជនរងគ្រោះដឹង ហើយមកដាក់ពាក្យប្តឹងឲ្យចាត់ការតាមច្បាប់ ។

    សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និង បានកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនិតិវិធី ៕ដោយ៖ និវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង