អភិ​បាល​រង​ខេត្ត​កំពង់​ឆ្នាំង​ ៤រូប​ ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវ​​ការ​

  • កំពង់ឆ្នាំង ៖ មន្ត្រី៤រូបត្រូវបានប្រកាសចូលកាន់តំណែង ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខា
    ធិការក្រសួងមហាផ្ទៃ ។

    យោងតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល លេខ៧០៨ អនក្រ, តត ចុះថ្ងៃ៣០ ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំង មន្ត្រីរាជការ៤រូប ឲ្យកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ៖

    ១ .លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរងខេត្ត កំពង់ឆ្នាំង ។

    ២ .លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្តកំពង់ឆ្នាំង ។

    ៣. លោក ពេជ្រ កែវ មុនី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ជាអភិបាលរងខេត្ត ។

    ៤. លោក យ៉ង ភារម្យ ឋានន្តរស័ក្តិ វរៈមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងបរិស្ថាន ជាអភិបាលរងខេត្ត ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង