កំពង់ឆ្នាំង ៖ លទ្ធផលតេស្តរហ័ស លើអាជីវករនៅផ្សារលើក្រុងកំពង់ឆ្នាំង ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានចំនួន២២នាក់ ។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ កក្កដានេះ ក្រុមគ្រូពេទ្យបានចុះយកសំណាកធ្វើតេស្តរហ័សលើអាជីវករ នៅផ្សារលើចំនួន២២៥នាក់ លទ្ធផលរកឃើញអ្នកវិជ្ជមានចំនួន២២នាក់ ។ អ្នកវិជ្ជមានខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង ។

ចំពោះវិធានការបន្តអាចបិទផ្សារ ក្នុងរយះពេលខ្លី ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនិងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តធ្វើតេស្តនិងដាក់ឲ្យធ្វើចត្តាឡីស័ក ស្របតាមវិធានការរបស់ក្រសួងសុខាភិបាល ៕










