កំពង់ឆ្នាំង ៖ នៅវេលាម៉ោង១៣និង២៥នាទីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំង គ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុករលាប្អៀរ ចុះបង្ក្រាបករណី រក្សាទុក ជួញដូរ សមគំនិត និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។
ក្នុងនោះ ១,ឈ្មោះញ៉ែម គឹមឡេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ រស់នៅភូមិស្ពងរាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ( រក្សារទុក ជួញដូរ ដោយខុស ច្បាប់នូវសារធាតុញៀន)។ ២,ឈ្មោះ សេន ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ រស់នៅភូមិអណ្ដូងជ្រៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (សមគំនិតជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
លោកហ៊ុល វាសនា បានឲ្យដឹងទៀតថាក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងបាន ថ្នាំញៀនចំនួន២កញ្ចប់, ទូរស័ព្ទ២គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២គ្រឿង ,ដាវចំនួន១ដើម, កាំបិតចុងស្រួចចំនួន៣ ,កាំភ្លើងកែឆ្នៃចំនួន៣ដើម សម្ភារៈវេចខ្ចប់ និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ៕











