កំពង់ឆ្នាំង៖នៅវេលាម៉ោង២០និង៤៥នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ មានភ្លៀងនិងខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងមក លើឃុំចំនួន៨របស់ស្រុកកំពង់ត្រឡាច បណ្តាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋនិងសាលារៀន សរុបចំនួន២០ខ្នង ក្នុងនោះរលំខូចខាតទាំងស្រុងចំនួន៥ខ្នង ប៉ើងរបើកដំបូលចំនួន៩ខ្នង រលំដើមឈើសង្កត់ចំនួន៣ខ្នង ធ្លាក់ជើងសសរពីលើជើងតាងចំនួន២ខ្នង និង របើកដំបូលសាលារៀន១ខ្នង១ខ្នងផងដែរ ។

នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ មិនបណ្តលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕











