រថ​យន្ត​សាំ​យ៉ុង​មួយ​គ្រឿង​​​​ឆ្លង​ចរន្ត​អគ្គិ​សនី​បណ្តាល​ឲ្យ​ឆេះ​ខ្ទេច​ទាំង​ស្រុង​

  • រថយន្តសាំយ៉ុងមួយគ្រឿង បានឆ្លងចរន្តអគ្គិសនីបង្ករជាអណ្តាតភ្លើងបណ្តាលឲ្យឆេះខូចខាតខ្ទេចទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវអន្ទង់អាំង ចន្លោះគីឡីម៉ែត្រលេខ៦០.៦១ ក្នុង ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

    រថយន្តដែលឆេះនេះម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពត2A-98 99 ជារថយន្តដឹកទំនិញពីខេត្តកោះកុងទៅខេត្តកំពត ។រថយន្តត្រូវភ្លើងឆេះខូចខាតទាំងស្រុង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង