ផ្ទះ​មួយ​ខ្នង​នៅស្រុក​ស្ទឹងត្រង់ ត្រូវ​ភ្លើងឆាប​ឆេះបំផ្លាញ​ទាំង​ស្រុង

  • ផ្ទះមួយខ្នងទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ស្ថិតនៅភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ត្រូវភ្លើង​ឆេះ​ខូច​ខាត​អស់​ទាំងស្រុង ។

    ម្ចាស់ផ្ទះឈ្មោះ ម៉ៅ និង ប្រពន្ធឈ្មោះ អ៊ាង បានប្រាប់ថា អគ្គិភ័យ បានឆេះផ្ទះគាត់នៅវេលា​ម៉ោង​៣រសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ចំពោះ មូលហេតុពួកគាត់មិនបានដឹងនោះទេ ។

    នៅក្នុងហេតុការណ៍ នេះ គេឃើញមានប្រជាពលរដ្ឋក្នុងភូមិចូលរួម​ជួយយកទឹកជះពន្លត់ដែរ តែមិន​ទទួលបានលទ្ធផល​នោះទេ ដោយសារអណ្ដាតភ្លើងឆាបឆេះខ្លាំងពេក ។ ចំណែករថយន្តពន្លត់អគ្គិភ័យក៏មកមិនទាន់ដែរ​ព្រោះទីតាំងភ្លើង​ឆេះនៅភូមិដាច់​ស្រយាលជាប់ព្រំប្រទល់ស្រុកចំការលើ ឯណោះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង