កំពង់ឆ្នាំង៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីរំលោភកុមារីអាយុ ១៩ខែ ចំណុចគុម្ពឫស្សីក្រោយផ្ទះពលរដ្ឋ ស្ថិតក្នុង ភូមិ ព្រែកឆ្ដោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ៦និង០៥នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២១។

ជនសង្ស័យ មាន ១/ឈ្មោះ ម៉ុក វ៉ាន់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជាអ្នកពរកុមារីរងគ្រោះទៅទិញនំ និង២/ឈ្មោះ សូត្រ សំណាង ភេទ ប្រុស អាយុ ២០ឆ្នាំ។
សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ ទាំង២នាក់នេះរស់នៅភូមិព្រែកឆ្ដោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់ ។
លុះដល់ថ្ងៃទី៣០ ខែមិថុនា កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកជលគិរី និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរ និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធី។