ខេត្តកំពង់ឆ្នាំង៖មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និង៣នាក់ទៀតបានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍បង្ករឡើង រវាងម៉ូតូ២គ្រឿងបុកគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រងចំណុចផ្លូវបែកជា៤ ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង និង ខេត្តកំពង់ឆ្នាំង ។
សមត្ដកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួួយគ្រឿងម៉ាកហុងដាមានឌុបគ្នា២នាក់ ពាក់ស្លាកលេខកំពង់ឆ្នាំង 1J.8954.បើកបរមដោយឈ្មោះ ភិន ផល្លី ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិព្រៃពូច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនិង ម៉ូតូម្ខាងទៀតម៉ាកហុងដាសេ១២៥ មានគ្នា២នាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង1F.9794 អ្នកបើកបរឈ្មោះម៉ាត់ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកគ្នាជាមួយនឹងម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ បណ្តាលអោយម្នាក់ស្លាប់ និង ៣នាក់ទៀតរងរបួសធ្ងន់និងស្រាលផងដែរ។
ក្រោយពេលកើតហេតុអ្នកស្លាប់ត្រូវបានក្រុមគ្រួសារដឹកយកទៅកាន់គេហដ្ឋានរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកអ្នករងរបួសត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះមន្ទីពេទ្យខេត្តដឹកយកទៅសង្គ្រោះបន្ទាន់ ។ ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាន នគបាលក្រុងកំពង់ឆ្នាំង រងចាំធ្វើការដោះស្រាយតាមនិតិវិធីនៅពេលក្រោយ ៕




