រូប​សំណាក​សម្ដេចព្រះសង្ឃរាជ ជួន ​ណាត ត្រូវ​បាន​ដង្ហែ​យក​មក​តម្កល់​នៅសួន​ច្បារ​ថ្មី​មុខ​វិទ្យា​ល័យក្រុង​​កំពង់​​ឆ្នាំ​ង​​

  • កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​​​​ព្រះ​សង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ត្រូវបានដង្ហែរចេញពីគេហដ្ឋានយឯកឧត្តម អភិបាលខេត្ត​ទៅ​តម្កល់​នៅ​ក្នុង​បុស្បុក​សួនច្បារថ្មី តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ មុខវិទ្យាល័យក្រុង​កំពង់​ឆ្នាំ​ង​។ ពិធីដង្ហែរនេះ​ធ្វើឡើង​ក្រោមអធិបតីភាព ឯក​ឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំ​ពង់​ឆ្នាំង និងលោក​ជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់​លោក លោក​ស្រី​ ថ្នាក់​ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញខេត្ត ។

    ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា មូលហេតុដែលសម្រេចយករូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត មកតម្កល់ នៅ​ទីតាំងសួនច្បារថ្មីនៅមុខ​វិទ្យាល័យក្រុងកំពង់ឆ្នាំង​នេះ ដើម្បីទុកឲ្យយុវជន​ជំនាន់​ក្រោយ​ បាន​ស្គាល់​ពបុព្វបុរស ដែល​មាន​ស្នា​ដៃ​លើក​កំពស់ វិស័យព្រះពុទ្ធសាសនា ជាពិសេស សម្តេចព្រះសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ព្រះអង្គ​ គឺជា​អ្នក​ប្រាជ្ញ ខាង​​អក្សរ​សាស្ត្រ​ខ្មែរ បានបង្កើតវចនានុក្រម អក្សរសាស្ត្រ ខ្មែរទុកសម្រាប់កូនចៅជំនាន់ក្រោយបាន រៀនសូត្រផងដែរ ។

    គូរបញ្ជាក់ថា សួនច្បារសម្តេចព្រះសង្ឃរាជជួនណាត ត្រូវបានចាប់ផ្តើមសាងសង់​កាលពីអំឡុង​ខែសីហា ឆ្នាំ២០១៩ រហូតមក​បច្ចុប្បន្នបាន​​​សាងសង់ជិត​រួចរាល់ទាំងស្រុង​ហើយ នឹងគ្រោងដាក់សម្ពោធជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ។ សួន​ច្បារ​ថ្មីនេះ​ សាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯក​ឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំ​ពង់​ឆ្នាំង ។ ក្រោយ​ពេល​សាងសង់​រួច​សួនច្បារនេះ​រំពឹងថានឹង​ក្លាយជារម្យនីយដ្ឋានដ៍ទាក់ទាញ ពីសំណាក់ប្រជាពលរដ្ឋនៅ​ខេត្តកំពង់ឆ្នាំង និង ពីសំណាក់​​ភ្ញៀវទេស​ចរ​ណ៍​​ដែលធ្វើ​ដំណើរ​ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ៕  

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង