“សួន​ច្បារ​សម្តេច​ចៅ​ហ្វា​វាំង​ គង់ សំអុល”​ ត្រូវ​បាន​ដាក់​​សម្ពោធ​​ឲ្យប្រើ​ប្រា​ស់​​ជា​ផ្លូវ​ការ​

  • “សួន​ច្បារ​សម្តេច​ចៅ​ហ្វា​វាំង​ គង់ សំអុល”​ ត្រូវ​បាន​ដាក់​​សម្ពោធ​​អោយ​​​ប្រើ​ប្រា​ស់​​ជា​ផ្លូវ​ការ​នៅព្រឹក​​ថ្ងៃទី​​០៧ ខែ​​មករា​ ឆ្នាំ​២០២០ ក្រោម​​អ​ធិ​បតី​​ភាព​សម្តេច​ចៅហ្វា​វាំង​ វរវៀងជ័យ​ អធិបតី​ស្រឹង្គារ​ គង់​ សំអុល​ ឧ​ប​នាយក​រដ្ឋមន្ត្រី និងរដ្ឋ​មន្ត្រី​ក្រសួងព្រះបរមរាជវាំង ។

    រដ្ឋបាល​​ខេត្ត​កំពង់​​ឆ្នាំង បាន​អោ​យ​​ដឹង​​​ថា សួនច្បារថ្មីនេះ មាន​រាង​ជាត្រី​កោណ និងមាន​ថ្នល់​កៅស៊ូព័ទ្ធជុំវិញ​ ។ សួននេះក៏មានចាក់​បេតុងដែល​ជា​​កន្លែង​​សម្រាប់ចត​រថយន្ត បំពាក់​សម្ភារៈ​ក្មេងលេង និងក្រាល​ថ្ម​ក្រានីត សម្រាប់​ប្រជា​ពលរដ្ឋ​ដើរហាត់​ប្រាណ និងដើរ​កម្សាន្ត ជាដើម ។

    ជាមួយគ្នានោះ ផ្នែកខាង​ក្នុងគឺមានការដាំដើមឈើ ដាំផ្កា និងដាំស្មៅធ្វើជាសួន ចំណែកឯនៅចំណុចកណ្ដាល នៃសួនក៏បានសាង​សង់​បុស្បុក យ៉ាង​ធំមួ​យ​ផងដែរ។

    គួរបញ្ជាក់ថា សួន​ច្បារ​សម្តេច​ចៅ​ហ្វា​វាំង​ គង់ សំអុល មានទីតាំង​ស្ថិត​​នៅ​ចំណុច​​កែងច្រមុះ​ជ្រូក​ជាប់​នឹង​របង​មជ្ឈ​មណ្ឌល​ ហ្វឹក​ហ្វឺន​ស៊ីម៉ាក់ ក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេរ ក្រុង​កំពង់ឆ្នាំង ។ ពិធី​​សម្ពោធ​​​អោយ​​​ប្រើ​ប្រាស់​ជា​​ផ្លូវ​ការ​សួន​​ច្បារថ្មី​ នាព្រឹកមិញនេះ  ​ក៏ប្រារព្ធព្រមគ្នាជា​មួយ​​​នឹង​​ពិធី​​រំលឹក​ខួបលើក​​ទី​​៤១​ នៃថ្ងៃ​ជ័យ​ជម្នះ ៧ មករា ផងដែរ៕

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង