មិនទាន់មួយឆ្នាំផងតារាចម្រៀងវ័យក្មេង តន់ ចន្ទីសីម៉ា បានបង្កើតកំណត់ត្រាធ្វើអោយមានការភ្ញាក់ផ្អើលក្នុងពិភពចម្រៀង។ ភាពភ្ញាក់ផ្អើកនោះ គឺបទចម្រៀងរបស់តារាចម្រៀងវ័យក្មេងរូបនេះមាន អ្នកមើលរហូតដល់ទៅ ៤៤១ លានដងដែលស្ថិតក្នុងកំណត់ត្រាមួយដែលលំបាកនឹងមានគូប្រជែងណាស់ ។
កញ្ញា តន់ ចន្ទសីម៉ា បានតស៊ូយ៉ាងលំបាកនៅក្នុងពិភពចម្រៀង រហូតត្រូវបានផលិតកម្ម Galaxy Navatra ជ្រើសរើសយកទៅច្នៃបានជាគ្រាប់ពេជ្រដ៏មានតម្លៃ ។ នៅក្នុងខែ វិច្ឆិកានេះកាន់តែធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាមួយនិងបទចម្រៀងថ្មីៗដ៏គួរឱ្យចាប់អារម្មណ៍ ជាពិសេសថ្មីៗនេះ ផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានបង្ហាញឱ្យឃើញថា តន់ ចន្ទសីម៉ា ជាតារាចម្រៀងក្មេងម្នាក់ដែលមានអ្នកទស្សនាច្រើនជាងគេនៅ កម្ពុជា ក្នុងឆ្នាំ ២០២០ នេះ មានមើលរហូតដល់ទៅ៤៤១លានដងឯណោះ ។
តាមរយៈលទ្ធផលនេះបានធ្វើឱ្យផ្ទុះការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ រហូតមានអ្នកខ្លះពោលពាក្យថា តន់ ចន្ទសីម៉ា ឡើងខ្លាំងបែបនេះ ពិបាកនិងរកគូប្រជែងណាស់ ។
ដោយឡែក តន់ ចន្ទសីម៉ា ផ្ទាល់កំពុងរំភើបខ្លាំងនូវអ្វីដែលខ្លួនទទួលបាន ។ តន់ ចន្ទសីម៉ា កំពុងមមាញឹកនៅក្នុងការថតបទចម្រៀងឱ្យផលិតកម្ម Galaxy Navatra រាល់ពេលបទចម្រៀងចេញនៅលើទីផ្សារម្តងៗតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ហើយកញ្ញាជាតារាចម្រៀងម្នាក់ដែលមិនចេះប្រកាន់ខ្លួន មិនថាក្រុមហ៊ុនឱ្យច្រៀងដៃគូជាមួយតារាចម្រៀងប្រុសរូបណា តែងតែទទួលដោយក្តីរីករាយ ៕