ការបង្ក​បង្កើន​ផល​ដំណាំ​ស្រូវ​ក្នុងស្រុករលាប្អៀរ សម្រេច​បាន​ជិត​៣​ម៉ឺន​​ហិក​​តាហើយ​

  • កំពង់ឆ្នាំង៖ ការងារ​​បង្កបង្កើន​ផល​ដំណាំ​ស្រូ​វរបស់​ប្រជា​កសិក​រ​ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​ គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មិថុ​នា ម្សិល​មិញ​នេះ​ អនុ​វ​ត្ត​បានចំនួន ២៨ ១០៥ហិកតា​ហើយ ​ស្មេី​នឹង ៩៧​.៥៩​ភាគរយ​ នៃផែនការសរុបចំនួន​២៨ ៨០០ហិក​តា។ នេះបើតាមការអោយដឹងពីមន្ទីរ​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និងនេសាទ​ខេត្ត​កំពង់​ឆាំ្នង។​

    មន្ទីរ​កសិ​កម្ម រុក្ខាប្រមាញ់ និងនេ​សា​ទ​ខេត្តកំពង់​ឆ្នាំង  បាន​អោយ​ដឹង​ទៀត​ថា​ ការងា​រ​បង្កប​ង្កើនផល​ដំណាំ​ស្រូវ​ ដែល​អនុវត្តបានខាងលើ​ រួម​មាន​​ ​ស្រូវ​ស្រាល​បង្កើនរដូវ​ អនុវត្តបាន ចំនួន ១៧០ហិកតា ស្រូវ​កណ្តាល​ អនុវត្តបាន​ចំនួន ១៤​ ២​៥​៩​ហិក​តា និង​ស្រូវ​ធ្ងន់ ​អនុវត្តបានចំ​នួន​ ១៣ ៦៧៦​ហិកតា​។  ហើយតាមការ​​អង្កេតជាក់ស្តែង​ឃើញ​ថា ស្ថានភាព​លូតលាស់​នៃ​ដំណាំ​ស្រូវ មាន​សភាព​ល្អ ពុំ​មាន​ជម្ងឺ និង​សត្វ​ល្អិត​ឬកត្តា​ចង្រៃ​ផ្សេង​ៗ​មកបំផ្លាញនោះ​​ទេ។

     

    យោងតាម​របាយ​កាណ៍​របស់ការិយាល័យ​កសិកម្ម ធនធាន​ធម្មជាតិ និង​បរិស្ថាន ស្រុក​រលា​ប្អៀរ​ បានបង្ហាញថា គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មិថុ​នា​នៅ​ស្រុក​លាប្អៀរ ខេត្តកំពង់ឆ្នាំង ​ទទួលបាន​របបទឹកភ្លៀង​ក្នុង​បរិមាណ​ ៣១៩មីលីម៉ែត្រ ។

    ក្រៅ​ពី​ដំ​ណាំ​ស្រូវ ប្រជា​​​កសិករ​​ក្នុង​ស្រុក​រលា​ប្អៀរ​ ក៏បានដំណាំបន្លែគ្រប់មុខ ដែលក្នុងនោះ​ ដំណាំបន្លែគ្រប់មុខ​អនុវត្តបាន​ចំនួន​ ៤៣៥​ហិក​តា។​  ដោយឡែក​​ និយាយ​ពីតម្លៃទី​ផ្សារ​វិញ លក់​បានតម្លៃ​ថ្លៃ​គួរសម ដោយ​ក្នុង១​គីឡូ​ក្រាម លក់​បានច​ន្លោះ​ពី ៣ ០០០​រៀល ទៅ៦ ​០០០​រៀល៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង