មន្ត្រីជំនាញ​ចុះធ្វើ​​បច្ចុប្បន្ន​​ភាព​​​​ទិន្នន័យ​​លើ​ប្រព័ន្ធ​​​ធារា​​សាស្រ្ត​ចំនួន​៣ ក្នុង​ខេត្តកំពង់ឆ្នាំង​

  • ប្រព័ន្ធ​ទិន្នន័យ​ធារា​សាស្រ្ត ( CISIS-MOWRAM ) ចំនួន ​០៣ប្រព័ន្ធ​ ដែល​ជាប្រព័ន្ធខ្នាត​មធ្យម​ រួមមាន  ប្រព័ន្ធតាំងក្រសាំង ក្នុង​ស្រុក​ទឹក​ផុស ប្រព័ន្ធដំរែកក្នុងស្រុករលារប្អៀរ និងប្រព័ន្ធថ្នល់អំពិលនៅក្រុងកំពង់ឆ្នាំង ត្រូវបាន​ក្រុមការងារ​ប្រព័ន្ធទិន្នន័យ​ CISIS នៃក្រសួង​ធនធាន​ទឹក និងឧតុនិ​យម បាន​សហការ​ជាមួយ​នឹង​មន្ទីរធនធានទឹក និងឧតុនិយម​ខេត្តកំពង់​ឆ្នាំង ចុះ​ធ្វើ​បច្ចុប្បន្ន​ភាព​​ទិន្នន័យ កាលពី​ថ្ងៃទី៧ ​ខែឧសភា​ ឆ្នាំ២០២០ ​។

    គួរបញ្ជាក់ថា ក្រុមការងារដែលបាន​ចុះ​ធ្វើ​បច្ចុប្បន្ន​ភាព​​​ទិន្នន័យលើ​ប្រព័ន្ធ​ទិន្នន័យ​ធារា​សាស្រ្ត ទាំង​០៣ប្រព័ន្ធ​នេះ​គឺ​ដឹកនាំ​ដោយ​ឯកឧត្តម លឹម ពុយ ទីប្រឹក្សាក្រសួង រួមដំណើរ​ដោយ​ លោក ​ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្ត​កំពង់​ឆ្នាំង៕ អត្ថបទ៖ សុគន្ធារី

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង