ពិធី​បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ​នេះ​ នៅ​តាមវ​ត្តអា​រាម​ នានា​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ កត់​សម្គាល់​ឃើញ​មាន​ពុទ្ធ​បរិស័ទ​ទៅ​ចូល​រួម​ច្រើន

  • កំពង់ឆ្នាំង ៖ ពីធីបុណ្យកាន់បិណ្ឌ,ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌ, ភ្ជុំបិណ្ឌឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៣ ។

    ចាប់ពីថ្ងៃបិណ្ឌ១ ដល់បិណ្ឌ១២នេះ នៅតាមវត្តអារាមនានា ក្នុងខេត្តកំពង់ឆ្នាំង កត់សម្គាល់ឃើញមានពុទ្ធបរិស័ទជាច្រើនបាននាំគ្នាដាក់បិណ្ឌដោយមានរៀបចំម្ហូមអាហារ បាយសម្ល និងចង្ហាន់ ប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីអារាមនិមួយៗ ដើម្បីឧទ្ទិសកុសល្យជូនវិញ្ញាណក្ខន្ត បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ។


    លោក ស លៀង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រយះពេល១២ថ្ងៃនេះ កត់សម្គាល់ឃើញនៅគ្រប់វត្តអារាមទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង មានពុទ្ធបរិស័ទជាច្រើនបាននាំគ្នាទៅដាក់បិណ្ឌ ។ នេះបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿយ៉ាងមុតមាំ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

    ចាប់ពីព្រឹកព្រលឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ចរាចរណ៍នៅតាមដងផ្លូវ ចាប់ផ្តើមចង្អៀតនិងឃើញមានកម្លាំងសមត្ថកិច្ច ដាក់ពង្រាយនៅតាមគោលដៅ ដើម្បីជួយសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ ដោយសារមានបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅខេត្ត បានវិលត្រឡប់មកកាន់ស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ,ភ្ជុំបិណ្ឌ តាមទំនាមទម្លាប់របស់ដូនតាយើង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង