ឯកឧត្តម​ ខៀវ​ កាញា​រិទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ អា​ណត្តិ​ទី៦​ បាន​អនុញ្ញា​ត​​ឱ្យ ​ឯក​​ឧត្តម​ នេត្រ​ ភត្ត្​រា បេក្ខ​ភាព​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​អាណត្តិ​ទី៧​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​សុំ​អនុ​សា​សន៍​ ដើម្បី​បន្ត​បំពេញ​បេស​កកម្ម​​ការ​ងារ​ព័ត៌​មាន​បាន​កាន់​ល្​អប្រសើរ​បន្ថែម​ទៀត​

  • នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អាណត្តិទី៦ បានអនុញ្ញាតឱ្យ ឯកឧត្តម នេត្រ ភត្ត្រា បេក្ខភាព រដ្ឋមន្ត្រីក្រសួងព័ត៌មាន អាណត្តិទី៧ ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ ដើម្បីបន្តបំពេញបេសកកម្មការងារព័ត៌មានបាន កាន់ល្អប្រសើរបន្ថែមទៀត ។

    ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការណែនាំថ្នាក់ដឹកនាំអគ្គនាយកទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន និងជូនរបាយការណ៍ស្តីពីសមិទ្ធិផល​ការងារ​៥ឆ្នាំកន្លងមកនេះ ដែលក្រសួងព័ត៌មានសម្រេចបាន ។

    ឯកឧត្តម នេត្រ ភត្ត្រា បានគោរពអរគុណដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជាថ្នាក់ដឹកនាំចាស់ទុំពោរពេញទៅដោយបទពិសោធន៍ការងារជាច្រើន ធ្វើអោយវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា មានការរីកចំរើនយ៉ាងល្អប្រសើរ ។

    ឯកឧត្តម នេត្រ ភត្ត្រា ដែលនឹងត្រូវមកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជម្រាបជូនពីផែនការ និងសកម្មភាពសំខាន់ៗមួយចំនួន ដែលត្រូវធ្វើកំណែទម្រង់ ដើម្បីអនុវត្តន៍ការងារអោយកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។ ដូច្នេះ ឯកឧត្តម នេត្រ ភក្ត្រា នឹងរក្សាអោយបានល្អនូវអ្វីៗដែល ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើក្នុងពេលកន្លងមក នឹងបានស្នើសុំ កិច្ចសហការ ការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីរាជការ នៃក្រសួងព័ត៌មាន ទាំងអស់ត្រូវបន្តរួមគ្នាបំពេញ រាល់កិច្ចការងារតាមផ្នែក និងជំនាញ ហើយ ស្របតាមផែនការ ចក្ខុវិស័យដែលបានដាក់ចេញ ទើបយើងទទួលបានជោគជ័យ ហើយជោគជ័យនោះ គឺសម្រាប់យើងទាំងអស់គ្នា ព្រោះយើងជិះទូករួមគ្នាតែមួយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង