សមត្ថ​កិច្ច​ឃាត់​ខ្លួន​ក្រុម​ក្មេង​ទំ​នើង​ បាន​៣​នាក់​ក្នុង​ចំណោម​បក្ខ​ពួក​​​១​០​​នាក់​​ ដែល​​ធ្​វើសកម្ម​ភាព​ ដេញ​វ៉ៃ​គ្នា​ទាំង​កណ្តាល​អាធ្រាត​​​

កំពង់ឆ្នាំង ៖កម្លាំងសម្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន៣នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ដែលធ្វើសកម្មភាពដេញវ៉ៃ កាប់ចាក់គ្នាទាំងកណ្តាលអាធ្រាត។

មន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាមានក្មេងទំនើង២ក្រុម បានធ្វើសកម្ម ភាពដេញវ៉ៃ កាប់ចាក់គ្នា និងវ៉ៃបំផ្លិចផ្លាញម៉ូតូ ភាគីម្ខាងទៀត បណ្តាលឲ្យខូចខាត ហើយគេចខ្លួនបាត់អស់ទៅ ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិស្រែព្រីង សង្កាត់កំពងឆ្នាំង ក្រុងកំពង់ឆ្នាំង ។

មន្ត្រីនគរបាលខាងលើបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលក្រុង និងខេត្តបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានទៅឃាត់ខ្លួនបក្ខពួកក្រុមក្មេងទំនើងទាំងនោះបានចំនួន៣នាក់៖ ១,ឈ្មោះ សំអុន សុឌ្ឃនា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងឬស្សី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។២, ឈ្មោះ មាន ជីវ័ន្ត ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។ និង៣ ,ឈ្មោះ កែវ រតនា ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។ ដោយឡែកបក្ខពួកគេមួយចំនួនទៀត កំពុងរត់គេចខ្លួន ។

ចំពោះមូលហេតុនៃជម្លោះរវាងក្រុមក្មេងទំនើងទាំង២ក្រុមនេះ គឺផ្តើមចេញពីការទាស់សំដីគ្នាពេលចូលទៅផឹកស៊ីនៅក្នុងក្លឹមមួយកន្លែង នៅក្នុងក្រុងកំពង់ឆ្នាំង ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង