កំពង់ឆ្នាំង ៖ ក្រុមបាល់ទាត់សិស្សវិទ្យាល័យ មកពីស្រុកទឹកផុស យកឈ្នះក្រុមបាល់ទាត់យុវជន ស្រុកកំពង់ត្រឡាចដែលជាជើងឯកកាលឆ្នាំ២០២២ ក្នុងលទ្ធផល ១ ទល់នឹង ០ ។ ការប្រកួតរវាងក្រុមទាំង២នេះបានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានខាងមុខសាលាខេត្តកំពង់ឆ្នាំង ក្រោមក្រសែភ្នែកអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ ។

ក្រុមបាល់ទាត់ស្រុកកំពង់ត្រឡាច ត្រូវបានគេគត់សម្គាលជាក្រុមខ្លាំងមួយ នៅក្នុងខេត្តកំពង់ឆ្នាំង ។ បន្ទាប់ពីប្រកួតចាញ់ស្រុកទឹកផុស ក្រុមបាល់ទាត់យុវជនស្រុក កំពង់ត្រឡាច នឹងត្រូវជួបប្រកួតជាមួយស្រុកកំពង់លែង នៅថ្ងៃទី១៩ កុម្ភះ ស្អែកនេះ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ ។
ដោយឡែកក្រុមបាល់ទាត់ស្រុកទឹកផុស ត្រូវជួបប្រកួតជាមួយ ស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី២០ ខែកុម្ភៈ ដើម្បីដណ្តើមយកជើងឯកសិស្សមធ្យមសិក្សាទូទាំងខេត្តឆ្នាំ២០២៣ ៕




