កំពង់ឆ្នាំង ៖ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យសិស្សានុសិស្សចូលរួមលេងកីឡា ហើយត្រូវជៀសវាងការទៅប្រព្រឹត្តអំពើបាយមុខផ្សេងៗ ជាពិសេសជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។
លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ អំពាវនាវបែបនេះ នៅក្នុងឳកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លោក យិន សាវ៉េន បានមានប្រសាសន៍បន្ថែមទៀតថា ជាការពិតណាស់សកម្មភាពកីឡា គឺបានផ្តល់នូវសារប្រយោជន៍ ចំពោះការកែប្រែឥរិយាបទ លប់បំបាត់អំពើហឹង្សា ដោយបង្ហាញនូវភាពទន់ភ្លន់ បង្កើនគុណភាពផ្នែកសីលធម៌ សុជីវធម៌ឲ្យបានសមស្របទៅតាមស្មារតី នៃការលើកកម្ពស់កិត្យានុភាពជាតិ នៃកេរ្តិដំណែលប្រពៃណីវប្បធម៌ អរិយធម៌ អត្តសញ្ញានជាតិ និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង ។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់បន្ថែមទៀតថា សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ត្រូវចូលរួមឲ្យបានគ្រប់សកម្ម
ភាព ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ សាលារៀន និងសង្គមជាតិយើង ។
លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានឲ្យ ដឹងថា ការប្រកួត កីឡាសិស្សប ឋមសិក្សា និង មធ្យម សិក្សា ឆ្នាំ ២០ ២២ -២០២៣នេះ ខេត្តកំ ពង់ឆ្នាំង ចាប់ផ្តើមពី ថ្ងៃទី១៤ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០ ២៣ ។ ដោយមានសមាសភាព ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការនី សរុបចំនួន ១ ៧៦០នាក់ ៕












