កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់នឹងកំពុងពន្លឿន ការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នៅក្នុងឃុំផ្លូវទូកនិងឃុំសំរោងសែន ស្រុកកំពង់លែង និង ឃុំពាមឆ្កោក ស្រុកជលគិរី ។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំមួយ ដោយមានការចូលរួមពីមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណកម្មដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ អាស្រ័យផលពិតប្រាកដ និងជម្រុញការងារកាត់ឆ្វៀលនេះឲ្យបានលឿន ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អភិបាលខេត្តបានជម្រុញឲ្យមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរមូលដ្ឋានត្រូវសហការគ្នា ពន្លឿនក្នុងការចុះកំណត់អត្តសញ្ញាណកម្មដីឲ្យបានច្បាស់លាស់ ហើយដីណាដែលប្រជាពលរដ្ឋធ្លាប់បានប្រើប្រាស់អាស្រ័យផលពិតប្រាកដ នាពេលកន្លងមក ត្រូវប្រគល់ឲ្យគាត់អាស្រ័យផលវិញ ប៉ុន្តែជាដីដែលស្ថិតក្នុងតំបន់កាត់ឆ្វៀល ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំមន្ត្រីជំនាញនិងអាជ្ញាធរ ឲ្យ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការការពារព្រៃលិចទឹក ក្នុងដែនសមត្កិច្ចរបស់ខ្លួនដោយត្រូវទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ។ ចំពោះជនប្រព្រឹត្តល្មើសត្រូវចាត់វិធានការផ្លូវច្បប់៕