កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ រួម​ទាំង​ផ្លូវ​​​វាង​ក្រុង​កំពង់​​ឆ្នាំង​ ចាប់​ពី​គីឡូ​ម៉ែត្រ​៧៤​ដល់​គីឡូ​ម៉ែត្រ​១១៥​ បើក​ឲ្យ​ធ្វើ​​ចរាចរណ៍​ទាំង​សង​ខាង​

  • កំពង់ឆ្នាំង ៖ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពីគីឡូម៉ែត្រ៧៤+០០០ ដល់គីឡូម៉ែត្រ១១៥+០០០ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ( ព្រែកក្តាម​,ធ្លាម្អម ) ត្រូវបានអនុញ្ញាត្តបើកឲ្យធ្វើចរាចរណ៍ ទាំងសងខាងចាប់ពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នេះតទៅ ។

    នៅព្រឹកថ្ងៃទី២ មករា នេះដែរ ក្រុមការងារបច្ចេកទេសរបស់ក្រសួង ដឹកនាំដោយ ឯកឧត្តម គឹម ប៉ុណ្ណា អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ក្រុមការងារបច្ចេករបស់ខេត្ត ដឹកនាំដោយ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងលោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់និងជានាយកគម្រោង ក្រុមការងារ PMU និងក្រុមការងារបច្ចេកទេសក្រុមហ៊ុនសាងសង់ បានអញ្ជើញ​ចុះត្រួតពិនិត្យវាយតម្លៃ បច្ចេកទេស ប្រគល់.ទទួល និងបើកឲ្យធ្វើចរាចរណ៍ទាំងសងខាង កំណាត់ផ្លូវខាងលើនេះផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង