កំពង់ឆ្នាំង ៖ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយអង្គការវតធឺអេត រៀបចំកម្មវិធីប្រកួតប្រជែងលើប្រធានបទ ទឹកស្អ្អាត អនាម័យនិងវិធីបង្ការរោគសម្រាប់សិស្សថ្នាក់ទី១២ ទាំងគ្រឹះស្ថានរដ្ឋនិងឯក
ជន នៅក្នុងខេត្តកំពង់ឆ្នាំង ។

កម្មវិធីនេះរៀបចំធ្វើឡើង នៅវិទ្យាស្ថានបូលីណូស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា គោលបំណងនៃកម្មវិធីប្រកួតប្រជែងនេះ គឺដើម្បីបង្កើនការយល់ដឹង និង លើកទឹកចិត្តសិស្សស្តីពីសុខភាព អនាម័យទឹកស្អាត និង វិធីបង្ការរោគក្នុងសហគមន៍ នៅគ្រឹះស្ថានសិក្សាតាមរយះការសិក្សាស្រាវជ្រាវនិងផ្តល់ឳកាសឲ្យយុវជន បញ្ចេញសមត្ថភាព ក្នុងការនិយាយជាសាធារណៈ ។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ បញ្ជាក់ឲ្យដឹងទៀតថា នៅឆ្នាំ២០០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គងទឹកនិង អនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យស្អាត ប្រកបដោយនិរន្តរភាព ។សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែង លើប្រធានបទ ទឹកស្អាត អនាម័យ និង វិធីបង្ការរោគ នាពេលនោះមានសិស្សានុសិស្សចូលរួមចំនួន១៩៤នាក់ មកពីគ្រឹះស្ថានរដ្ឋនិងឯកជន ចំនួន១៨វិទ្យាល័យ នៅក្នុងខេត្តកំពង់ឆ្នាំង ។

ចំពោះលទ្ធផល ជ័យលាភីលេខ១ បានទៅលើវិទ្យាល័យ កំពង់លែង លេខ២បានទៅលើវិទ្យាល័យរលាប្អៀរ និង លេខ៣ស្ទួនបានទៅលើវិទ្យាល័យទឹកហូត និង វិទ្យាល័យកំពង់ត្រឡាច ៕



