កូន​​ត្រី ៦ម៉ឺន​ក្បាលត្រូវបាន​លែងទៅអាង​ទឹកឈ្វាំង​សែនជ័យ ក្នុងស្រុក​រលាប្អៀរ ខេត្តកំព​​ង់ឆ្នាំង​

  • កំពង់ឆ្នាំង ៖ កូនត្រីចំនួន៦ម៉ឺនក្បាល ត្រូវបានខណ្ឌរដ្ឋបាលជល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តកំពង់ឆ្នាំង លែង​នៅ​អាងទឹកឈ្វាំងសែនជ័យ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ពិធីលែងកូនត្រីនេះធ្វើឡើង នៅព្រឹកថ្ងៃ​ទី​​២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធា​ន​​ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ។ ព្រមទាំងមានការអញ្ជើញចូលរួមពី​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​​ខេត្ត​​កំពង់ឆ្នាំ​ង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការកងកម្លាំងទាំង៣ក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋផងដែរ ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កូនត្រីដែលត្រូវលែងនាពេលនោះ ចំនួន
    ៦ម៉ឺនក្បាល មានកូនត្រីឆ្ពិន កូនត្រីអណ្តែង កូនត្រីព្ររលូង កូនត្រីកាហែ និងត្រីមេពូជចំនួន៣០០ក្បាល ។

    លោក ងិន ហ៊ុន បញ្ជាក់ថា ពិធីលែងកូនត្រីត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំ នៅទីតាំងផ្សេងៗគ្នាដើម្បីពញ្ញាក់ស្មារតី ប្រជាពលរដ្ឋឲ្យ​​ចូលរួម​ថែរក្សា​ការពារ មច្ឆជាតិ កុំឲ្យប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ បង្កើនផលត្រីនៅក្នុងដែនទឹកធម្មជាតិ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង