ក្រសួង​បរិស្ថាន​មាន​ផែន​​​ការ​ដាំ​កូន​ឈើ​នៅ​លើ​ផ្ទៃ​ដី​ជាង៨០​ហិក​តា​ ដែល​រង​ការ​កាប់​បំ​ផ្លាញ​ដោយ​ជន​​ខិល​ខូច​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំងន ៖ ឯកឧត្តម សូ ខនរទ្ធីគុណ រដ្ឋលេខាធិការបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងបរិស្ថានមានផែនការដាំកូនឈើព្រៃលិចទឹក នៅលើផ្ទៃដីជាង​​​៨០ហិកតាក្នុងតំបន់៣នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលរងកាប់បំផ្លាញ​ដោយ​ជន​ខិលខូច នាពេលកន្លងមក ។

    ឯកឧត្តម សូ ខនរិទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ឲ្យដឹងបែបនេះ នៅក្នុងឳកាសដែលឯកឧត្តម អញ្ជើញចូលរួមដាំកូនឈើនៅ
    ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ។

    ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពន្យល់ណែនាំ និង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យពួកគាត់យល់កាន់តែច្បាស់អំពីសារ:ប្រយោជន៍ នៃព្រៃលិចទឹក ដើម្បីឲ្យពួកគាត់ចូលរួមថែរក្សានិង ការពារធនធានធម្មជាតិនេះ ឲ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។

    សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ដាំកូនឈើចំនួន២៤ ០០០ ដើម នៅក្នុងភូមិសាស្ត្រឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅលើផ្ទៃដីដែលបានដកហូត ពីជនខិលខូចនាពេលកន្លងមក ។ កូនឈើទាំងនោះមាន កូនរាំងរំដេញ កូនសណ្តាន់ និង កូនឬស្សី ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង