មន្ត្រី​ជំនាញ​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ស្ថាន​ភាព​គ្រោះ​​ថ្នាក់​ចរាចរណ៍​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

  • កំពង់ឆ្នាំង ៖ លោកជំទាវ មិន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និង ជាអគ្គលេខាធិការ នៃអគ្គលេខាដ្ឋានគណកម្មាធិការសុវត្តិភាពចរាចរណ៍ផ្លូវគោក បានសំដែងនូវក្តីព្រួយបារម្ភ ចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលចំនួនជនរងគ្រោះស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែមានទូរលេខខ្ពស់នៅឡើយ ។

    ការបង្ហាញនូវក្តីបារម្ភនេះ ត្រូវលោកជំទាវលើកឡើង នៅក្នុងយុទ្ធនាការ អប់រំផ្យព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូនគោក នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២ ។

    លោកជំទាវ មិន មាណវី បានបញ្ជាក់ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែកើតមានច្រើនហើយអ្នកស្លាប់គាកច្រើនជាអ្នកប្រើប្រាស់ទោចក្រ យានយន្ត និង អ្នកដែលមិនពាក់មួកសុវត្តិភាព ក្នុងពេលធ្វើដំណើរ ។ ករណីនេះទាមទារឲ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវពង្រឹងស្មារតីប្រុងប្រយ័ត្ន ក្នុងពេលបើកបរ និង ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

    លោកជំទាវ បានមានប្រសាសន៍ទៀតថា ដើម្បីលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សមត្ថកិច្ចគ្រប់លំដាប់ថា្នក់ត្រូវរឹតបន្តឹង នៃការអនុវត្តច្បាប់ចរា
    ចរណ៍ផ្លូវគោក នៅលើដងផ្លូវសាធារណៈដោយពុំមានការយោគយល់នោះឡើយ ។ដើម្បីធានាឲ្យការអនុវត្តច្បាប់កាន់តែប្រសើរឡើងមន្រ្តីនគរបាលទាំងអស់​ ត្រូវពន្យល់ អប់រំណែនាំឲ្យប្រជាពលរដ្ឋយល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក និង ត្រូវចូលរួមអនុវត្តទាំអស់គ្នា ។ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង