គម្រោង​អភិវឌ្ឍន៍​ដីឡូត៍​ អ៊ី ​សា​នី​ បង្ហាញ​ពី​វឌ្ឍនៈ​ភាព​ និង​ សក្តា​នុពល​ នៃ​គម្រោង​អភិវឌ្ឍន៍​ដីឡូត៍​ នៅ​ក្នុង​ខេត្ត​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ ក្នុងគោលបំណងបង្ហាញពីវឌ្ឍនៈភាពនិងសក្តានុពល នៃគម្រោងអភិវឌ្ឍន៍ដីឡូត៍ នៅក្នុងខេត្តកំពង់ឆ្នាំង លោកអ៊ី សានី ដែលជាអគ្គនាយកនិង ថ្នាក់ដឹកនាំគម្រោង បានរៀបចំពិធីសំណេះសំណាល និង ជួបជុំពិសាអាហារសាមគ្គី នៅសណ្ឋាគារសុវណ្ណភូមិ ក្នុងក្រុងកំពង់ឆ្នាំង ។

    លោក ទីន សុគ្រី ប្រធានទីផ្សាររបស់ក្រុមហ៊ុន បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ដីឡូត៍ អ៊ី សានី នៅក្នុងខេត្តកំពង់ឆ្នាំង មានទីតាំងស្ថិតក្នុងភូមិប៉ាហ៊ី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ដែលលាតសន្ធឹងលើផ្ទៃដីសរុបចំនួន៩៥ហិកតា ។ គម្រោងបានរៀបចំផ្លូវជា៣ប្រភេទ គឺផ្លូវក្រាលថ្មម៉ិចទទឹង១០ម៉ែត្រ ផ្លូវក្រាលថ្មម៉ិចទទឹង១២ម៉ែត្រ ផ្លូវមេក្រាលកៅស៊ូទទឹង១៨ម៉ែត្រ និង មានរៀបចំជាសួននៅចំកណ្តាលផងដែរ ។

    លោកប្រធានទីផ្សារបានឲ្យដឹងថា ក្រុមហ៊ុននឹងរៀបចំឲ្យមានបណ្តាញភ្លើងអគ្គិសនី សាងសង់ផ្សារលក់ដូរនៅលើផ្ទៃដីទំហំ២ហិកតា ធ្វើសួនលំហែរកាយលើផ្ទៃដីទំហំ៤ហិកតា និង មានសាងសង់ផ្ទះល្វែងលើផ្ទៃដីទំហំ៥ហិកតា ដើម្បីបំពេញតម្រូវការរស់នៅបែបស្តង់ដាថែមទៀតផង ។

    លោកទីន សុគ្រី បានឲ្យដឹងបន្ថែមទៀតថា ដោយមានចក្ខុវិស័យចង់ប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់សេដ្ឋកិច្ច ដ៏មានសក្តានុពល ក្រុមហ៊ុនបានសហការជាមួយដៃគូរបរទេស បង្កើតជារោងច្រលើផ្ទៃដី២០ហិកតា ដែលជាឱកាសផ្តល់ការងារ ជូនដល់កូន ចៅ ប្រជាពលរដ្ឋ បានចំនួនរាប់ពាន់នាក់ ។

    នៅក្នុងឱកាសនោះផងដែរ លោកអ៊ី សានី អគ្គនាយកគម្រោងអភិវឌ្ឍន៍ដីឡូត៍ នៅក្នុងខេត្តកំពង់ឆ្នាំងបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និង រីករាយបំផុត ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរូមនិងបានលើឡើង ពីគម្រោងអភិវឌ្ឍន៍ដីឡូត៍នៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង